ថ្នាក់ដឹកនាំរបស់ម៉ាក់ស៊ីម៉ា ទទួលខុសត្រូវដោយផ្ទាល់ចំពោះសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ។
ថ្នាក់ដឹកនាំជាន់ខ្ពស់
លោក Tomohiro Isozaki
នាយកប្រតិបត្តិ
ជាតំណងផ្ទៃប្រទេសឲ្យក្រុមហ៊ុន Gojo& Company, Inc. លោក Tomo បានក្លាយជាជំនួយការនាយកប្រតិបត្តិ ក្នុងដំណើរការប្រតិបត្តិការរបស់ Maxima ក្នុងឆ្នាំ 2019 និងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្ននៅឆ្នាំ 2021។មុននេះទៀត លោកមានពិសាធន៍ជាក្រុមហ៊ុន Mitsui&CO.,LTD ។ និង McKinsey&Company, Inc. គាត់បានទទួលបរិញ្ញាបត្រផ្នែកសង្គមវិទ្យានៃការអប់ពី University of Tokyo។ គាត់ចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ហើយអាចប្រើប្រាស់ភាសាជប៉ុនបានល្អឥតខ្ចោះ។
លោកស្រី ស្រេង ស៊ីវឆេង
នាយិកាប្រតិបត្តិការហិរញ្ញវត្ថុ
លោកស្រី ស្រេង ស៊ីវឆេង គឺជាប្រធានផ្នែកហិរញ្ញវត្ថុនៅម៉ាក់ស៊ីម៉ា ។ លោកស្រីធ្វើការ ជាមួយម៉ាក់ស៊ីម៉ា ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ ២០០០ ។ មុនចូល ម៉ាក់ស៊ីម៉ា ពីឆ្នាំ ១៩៩៥ ដល់ ២០០០ លោកស្រីបានធ្វើការជាប្រធានផ្នែកប្រាក់បញ្ញើរ នៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ។ លោកស្រី ស៊ីវឆេង ទទួលបានបរិញ្ញាបត្រ គ្រប់គ្រប់ពាណិជ្ជកម្មឯកទេសគ្រប់គ្រង នៅវិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា នៅឆ្នាំ ២០០១ ។ លោកស្រី ស៊ីវឆេង អាចសន្ទនាបានយ៉ាងល្អនូវភាសាអង់គ្លេស ថៃ និងខ្មែរ ។ លោកស្រី ស៊ីវឆេង យកចិត្តទុកដាក់ ចំពោះបុគ្គលិកទាំងអស់ ។
លោក ញាណ វីរៈ
នាយកប្រតិបត្តិការ
លោក ញាណ វីរៈ បានចូលរួមជា
មួយម៉ាក់ស៊ីម៉ា នៅខែ កក្កដា២០២១។ លោកបានដឹកនាំ ដាក់ទិសដៅ និងគ្រប់គ្រងប្រតិបត្តការ រួមទាំងផ្នែកឥណទានផងដែរ
លោកវីរៈ ធ្លាប់មានបទពិសោធន៍ជានាយកប្រតិបត្តិនៅបាយ័នក្រេឌីត ជាអនុប្រធានាយកប្រតិបត្តិនៅ Cheng Fung Investment Co. និងនាយកប្រតិបត្តិនៅ Family Microfinance Plc., ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៅ Cambodian Post Bank Plc និង ជំនួយការប្រធាន និងនាយកប្រតិបត្តិនៅ Hattha Kaksekar Limited។
លោកវីរៈ ទទួលបានសញ្ញាបត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ធកិច្ច និង បានបញ្ចប់ថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រង ធនធានមនុស្ស នៅសាកលវិទ្យាល័យ វេស្ទើន។
ថ្នាក់ដឹកនាំជាន់កណ្តាល
អ្នកស្រី ឡាយ ស៊ីនាថ
នាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល
លោកស្រី ឡាយ ស៊ីនាថ ជាបុគ្គលិកដំបូងរបស់ ម៉ាក់ស៊ីម៉ា ដែលចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ាក្នុងឆ្នាំ ២០០១។ លោកស្រីទទួលខុសត្រូវក្នុងការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅ និង ផ្នែកធនធានមនុស្ស និង ធ្វើកាទំនាក់ទំនង ជាមួយនិយតករ ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។
លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជំនាញ គណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជា។
លោក ឃាន ដារិទ្ធ
នាយកដ្ឋានពត៌មាន
លោក ឃាន ដារិទ្ធ បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០០៩។ លោកមានភារកិច្ចក្នុងការគ្រប់គ្រងប្រតិបត្តិការ ពត៌មានវិទ្យាទាំងមូល របស់ម៉ាក់ស៊ីម៉ា។
លោក បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង បរិញ្ញាបត្ររងអេឡិចត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមះ។ ក្នុងឆ្នាំ ២០១៥ លោក ក៍បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានាព័ត៍មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថាន សាន់រ៉ាយស៏។
លោក Eduardo Ycong Boyose
នាយកដ្ឋានផែនការមនិងគាំពារសង្គម
លោក Eduardo Boyose Jr បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០២១ បានធ្វើការជាអ្នកឯកទេសខាងផ្នែក IFRS ហើយត្រូវបានតម្លើងឋានៈជា នាយកដ្ឋានផែនការសាជីវកម្មនិងគាំពារ នៅខែតុលា ឆ្នាំ ២០២១។ លោកមានភារកិច្ចជួយគណះគ្រប់គ្រង់ជាន់ខ្ពស់ក្នុងការរៀបចំគំរោងផែនការអាជីវកម្មនិងវិភាគហិរញ្ញវត្ថុ ហើយលោកក៏ជាអ្នកដឹកនាំផ្នែកសកម្មភាពគាំពារសង្គមផងដែរ។
លោកធ្លាប់កាន់មុខតំណែងផ្នែកគ្រប់គ្រងដូចជាផ្នែក ផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកសវនកម្មខាង ក្រៅ និងទីប្រឹក្សាហានិភ័យដែលជាស្ថាប័នឈានមុខគេក្នុង ប្រទេសកម្ពុជា កាតា និងហ្វីលីពីន។
លោក បានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Cebu ប្រទេសហ្វីលីពីន និងទទួលបានអាជ្ញាប័ណ្ណគណនេយ្យករសាធារណៈដែលមានការទទួលស្គាល់នៅក្នុងប្រទេស
ហ្វីលីពីន។
អ្នកស្រី ជា ស្រីមុំ
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោកស្រី ជា ស្រីមុំ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង MAXIMA។ អ្នកស្រីបានចូលបម្រើការងារនៅ MAXIMA ក្នុងខែតុលា ឆ្នាំ 2021។ មុនពេលចូលរួមជាមួយ MAXIMA អ្នកស្រីមានបទពិសោធន៍បម្រើការដូចជា សវនកម្មផ្ទៃក្នុងជាន់ខ្ពស់នៅ CamGSM Co., Ltd (Cellcard Telecom) អ្នកគ្រប់គ្រងផ្នែកសវនកម្មហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងផ្នែកធានាគុណភាពសវនកម្មនិងជំនួញការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amret ហើតអ្នកគ្រប់គ្រងសវនកម្មនៅ ADVANS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងអ្នកគ្រប់គ្រងប្រព័ន្ធនិងវិធីសាស្ត្រ និងសវនករផ្ទៃក្នុងជាន់ខ្ពស់នៅ ធនាគារ CANADIA ។ អ្នកស្រី ស្រីមុំ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពណិជ្ជកម្ម ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ និងបរិញ្ញាបត្រគណនេយ្យនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងបរិញ្ញាបត្រ ព័ត៌មានវិទ្យាផ្នែកប្រព័ន្ធកុំព្យូទ័រនៅសាកលវិទ្យាល័យមេគង្គកម្ពុជាក្នុងរាជធានីភ្នំពេញ។
អ្នកស្រី ទូច ពិសី
នាយកដ្ឋានហិរញ្ញវត្ថុ
លោកស្រី ទូច ពិសី បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០១៨។ អ្នកស្រីមានភារកិច្ចចម្បងក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃនាយកដ្ឋានហិរញ្ញវត្ថុ រួមទាំងគណនេយ្យ ពន្ធ របាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងផែនការហរិញ្ញវត្ថុផងដែរ។
មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា លោកស្រីបានធ្វើការជាប្រធានជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង នៅ Aeon Specialized Bank, សវនករជាន់ខ្ពស់នៅ Price Waterhouse Cooper (PWC) និង សវនករនៅ Professional Consulting Group (PCG & Partner)។
លោកស្រី បានបញ្ចប់ បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC) បរិញ្ញាបត្រគ្រប់គ្រងនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) និងបន្តការសិក្សា ACCA នៅសាលា CamEd Business School។
លោក យ៉ង រ៉ា
នាយកដ្ឋានប្រតិបត្តិការសាខា
លោក យ៉ង រ៉ា បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០០៨ ជាមន្ដ្រីឥណទាន លោកបានកាន់តំណែងជាច្រើនដូចជាជំនួយការអ្នកគ្រប់គ្រងឥណទាន ប្រធានសាខាកៀនស្វាយ និង ជាអនុប្រធាននាយកដ្ឋានឥណទាន។ បច្ចុប្បន្ននេះ លោកទទួលខុសត្រូវគ្រប់គ្រងប្រតិបត្តិការសាខា របស់ ម៉ាក់ស៊ីម៉ា ទាំងអស់។
លោក ទទួលបានបរិញ្ញាបត្រទីផ្សារ ពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាស្ត្រសេដ្ឋកិច្ច។
លោក សុខ កុសល
នាយកដ្ឋានស៊ីវីអែ
លោក សុខ កុសល បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០១១។ លោកត្រូវបានតម្លើងឋានៈជាច្រើនដូចជាប្រធាន ការិយាល័យ សេវាកម្មនៅចោមចៅ អនុប្រធាននាយកដ្ឋានឥណទានទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចីនិង អ្នកគ្រប់គ្រងគម្រោងឌីជីថល។ បច្ចុប្បន្ននេះលោកជា ប្រធាននាយកដ្ឋាន ស៊ីវីអេ លោក ទទួលខុសត្រូវដឹកនាំប្រតិបត្ដិការ ស៊ីវីអេ ដែលរួមមានផ្នែកមន្ត្រីសម្របសម្រួលតាមតំបន់ និង ផ្នែកបម្រើសេវាកម្មអតិថិជន។
លោក ទទួលបានសញ្ញាបត្រគ្រប់គ្រង ពី
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។