អ្នកស្រី ពៅ រស់នៅ ស្រុក កៀនស្វាយ ខេត្តកណ្តាល ដែលជាតំបន់ជនបទប្រមាណ១៥គីឡូម៉ែត ពីក្រុងភ្នំពេញ ។ គាត់បានរៀបការមានកូន២នាក់ ។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ពៅ បានលក់ផ្កាម្លេះនិងចេក ទៅអោយអ្នកជិតខាងនៅក្បែរផ្សារច្បារអំពៅ ។ គាត់ទិញដំណាំទាំងនេះ ពីកសិករជុំវិញ ដែលផ្កាម្លិះជាផ្កាប្រពៃណីដ៏សំខាន់ ដែលត្រូវបានគេប្រើក្នុងពិធីព្រះពុទ្ធសាសនា ហើយចេកជាផ្លែឈើដ៏ពេញនិយម ក្នុងរបបអាហារខ្មែរ ។ ប្តីរបស់នាងចិញ្ចឹមជ្រូកនិងគោ ដែលគាត់លក់អោយអ្នកជិតខាង ។
អ្នកស្រី ពៅ និងប្តីរបស់នាង ឈ្មោះ ម៉េង លាង មានបំណងពង្រីកអាជីវកម្មខ្នាតតូចរបស់ពួកគេ អោយទៅជាឧស្សាហកម្មដែលរកប្រាក់ចំណូលបានច្រើន ។ ពីព្រោះតែពួកគេរស់នៅតាមដងផ្លូវដែលមមាញឹក ពួកគេបានសម្រេចចិត្តថា ទីតាំងរបស់ពួកគេ ជាកន្លែងល្អបំផុតសម្រាប់បើកកន្លែងលាងម៉ូតូ ។ ម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរទូទៅបំផុតសម្រាប់ប្រជាជនកម្ពុជា និងអាជីវកម្មទូទៅដែលមានទំនោរទៅរកការជួសជុល ឬថែទាំម៉ូតូ ។
ជាមួយប្រាក់កម្ចីពីម៉ាក់ស៊ីម៉ា អ្នកស្រីពៅ និង លោកម៉េង អាចមានដើមទុនក្នុងការទិញសម្ភារៈ ដែលត្រូវការដើម្បីចាប់ផ្តើមសេវាកម្មលាងម៉ូតូ ។ ជាច្រើនខែបន្ទាប់ ពួកគេបានបើកដំណើរការលើកដំបូង ពួកគេសប្បាយចិត្តក្នុងការចែករំលែកថា អាជីវកម្មនេះដំណើរការល្អ ហើយពួកគេរកចំណូលបានប្រមាណ ៤០,០០០រៀលក្នុងមួយថ្ងៃ (១០ដុល្លារ) សម្រាប់ការងាររបស់ពួកគេ ។ នេះវាមិនច្រើនទេ ប៉ុន្តែកាលពីមុនរកបានតែ ពាក់កណ្តាលនៃចំនួនប្រាក់ចំនេញនេះ ចំណូលនេះបានជួយយ៉ាងច្រើនដល់គ្រួសាររបស់ពួកគេ ។
ជាមួយប្រាក់ចំណូលបន្ថែមរបស់ពួកគេ អ្នកស្រីពៅ និងលោកម៉េង អាចបន្តគាំទ្រអាជីវកម្មពីរផ្សេងទៀតរបស់ពួកគេ គឺការលក់ផ្កាម្លិះ និងលក់ចេក ព្រមទាំងចិញ្ចឹមជ្រូក ។ ពួកគេបាននិយាយថា ពួកគេអាចបង់ប្រាក់ងាយស្រួលសម្រាប់ការចំណាយប្រចាំថ្ងៃ សម្រាប់គ្រួសាររបស់ពួកគេដែលវាមានសារៈសំខាន់ ជាពិសេស ដោយសារការកើនឡើងនៃតម្លៃម្ហូបអាហារ នាពេលថ្មីៗនេះ ។ ពួកគេក៏មានលទ្ធភាពបន្តបញ្ជូនកូនរបស់ពួកគេទៅសាលារៀន ដែលគួរឪ្យរំភើប ព្រោះអ្នកស្រីពៅ និង ស្វាមីបានផ្តល់តម្លៃខ្ពស់លើការអប់រំ ហើយសង្ឃឹមថាកូនៗរបស់ពួកគេ អាចទៅរៀននៅមហាវិទ្យាល័យនៅថ្ងៃណាមួយ ។ អ្នកស្រីពៅនិយាយថា នាងសង្ឃឹមថាកូនៗរបស់នាង អាចទទួលបានការងារល្អប្រសើរជាងនាង ។ ជាមួយនឹងការខិតខំប្រឹងប្រែង វាហាក់បីដូចជា ផែនការរបស់នាងអាចដំណើរការបានល្អ ។