សកម្មភាពដាំដើមកោងកាងនៅសហគមន៍

កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធី និងសកម្មភាពដាំដើមកោងកាងនៅសហគមន៍នេសាទភូមិថ្មី នាខេត្តកែប ដែលមានបុគ្គលិកចូលរួមចំនួន ៩៤នាក់ និងបានដាំដើមកោងកាងប្រមាណជា ៥០០ ដើម។ ជាផ្នែកមួយនៃការគិតគូរដល់បរិស្ថាន ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាតំបន់ឆ្នេរ និងប្រព័ន្ធអេកូឡូស៊ី ដោយស្រូបយកកាបូនឌីអុកស៊ីត ការពារច្រាំង ពីទឹកជំនន់ និងសំណឹកដី។

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា យើងជឿជាក់លើការរីកចម្រើន មិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្តេជ្ញាចិត្តចំពោះបរិស្ថានផងដែរ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា បានចាប់ផ្តើមបន្តនៃ “យុទ្ធនាការ បៃតងកម្ពុជា” របស់យើង នៅខេត្តកែប តាមរយៈ គំនិតផ្តួចផ្តើមដាំដើមកោងកាងលើកទី២ ដោយបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។