គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស ដែលតំណាងឱ្យ កម្រិតខ្ពស់ បំផុតនៃសមិទ្ធផលក្រោមក្របខ័ណ្ឌវិញ្ញាបនបត្រ Cerise+SPTF លើការការពារអតិថិជន ។ វិញ្ញាបនបត្រនេះ មានសុពលភាពចាប់ពីខែឧសភា ឆ្នាំ២០២៦ ដល់ខែឧសភា ឆ្នាំ២០២៩ ត្រូវបានផ្តល់ជូនបន្ទាប់ ពីការវាយតម្លៃ ឯករាជ្យមួយដែលធ្វើឡើងដោយ MFR (MicroFinanza Rating Srl)។ ការទទួលបានវិញ្ញាបនបត្រការពារអតិថិជន កម្រិតមាស គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ចំពោះការការពារ អតិថិជន ការអនុវត្តក្រមសីលធម៌ និងការផ្តល់ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី នឹងបន្តគោរពគោលការណ៍ការពារអតិថិជន និងចូលរួមចំណែកក្នុងការរក្សា ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា។