គណៈគ្រប់គ្រង
គណៈគ្រប់គ្រងរបស់ម៉ាក់ស៊ីម៉ា
ទទួលខុសត្រូវដោយផ្ទាល់ចំពោះសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ។
លោក Tomohiro Isozaki
អគ្គនាយក
លោក Tomohiro Isozaki បានចូលរួម ជាមួយម៉ាក់ស៊ីម៉ាជាផ្លូវការនៅខែមករា ឆ្នាំ២០២២។ មុនចូលបម្រើការនៅ ម៉ាក់ស៊ីម៉ា លោកត្រូវបានតែងតាំងជា អ្នកតំណាងប្រទេស នៃក្រុមហ៊ុន Gojo & Company, Inc នៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ ២០១៨ លោកបានផ្ដល់បច្ចេកទេស និងប្រឹក្សាផ្នែកគ្រប់គ្រងសម្រាប់រៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តអោយ ម៉ាក់ស៊ីម៉ា និងការលូតលាស់ និងធ្វើអោយប្រសើរឡើងនៃគុណភាពប្រតិបត្តិការ។ ជាអគ្គនាយក លោកផ្តល់ការគ្រប់គ្រង និងទិសដៅនៃក្រុមហ៊ុន និងទទួលបន្ទុកផ្ទាល់រាយការណ៍ទៅកាន់កុ្រមប្រឹក្សាភិបាល។
លោកធ្លាប់មានបទពិសោធន៍នៅ Mitsui & Co, Ltd. និង McKinsey & Company។
លោកទទួលបានបរិញ្ញាបត្រសង្គមវិទ្យានៃការអប់រំពីសាកលវិទ្យាល័យតូក្យូ។
លោកស្រី ស្រេង ស៊ីវឆេង
នាយិកាប្រតិបត្តិហិរញ្ញវត្ថុ
លោកស្រី ស្រេង ស៊ីវឆេង បានចូលរួម ជាមួយម៉ាក់ស៊ីម៉ា ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ២០០០។លោកស្រីបានផ្តល់នូវ ភាពជាអ្នកដឹកនាំ ទិសដៅ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស រដ្ឋបាល និងព័ត៌មានវិទ្យា ហើយក៍ដូចជាការ ផ្តល់ជាអនុសាសន៍ យុទ្ធសាស្រ្ត ដល់អគ្គនាយក និងគណៈគ្រប់គ្រង និងទទួលខុសត្រូវក្នុងការទទួលហិរញ្ញវត្ថុសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗ។
មុនចូលបម្រើការងារនៅ ម៉ាក់ស៊ីម៉ា ពីឆ្នាំ ១៩៩៥ ដល់ ២០០០ លោកស្រីបានធ្វើការជាប្រធានផ្នែកប្រាក់បញ្ញើនៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក។
លោកស្រី ស៊ីវឆេង បានទទួលបរិញ្ញាបត្រ ផ្នែកគ្រប់គ្រប់ពាណិជ្ជកម្ម ឯកទេសគ្រប់គ្រង នៅវិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា ហើយលោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក Eduardo Boyose Jr
ប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ
លោក Eduardo Boyose Jr បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០២១ បានធ្វើការជាអ្នកឯកទេសខាងផ្នែកហិរញ្ញវត្ថុ និងបានបន្តការងារក្នុងតួនាទីបច្ចុប្បន្ននាខែតុលា ឆ្នាំ២០២១។ លោកមានភារកិច្ចជួយគណៈគ្រប់គ្រង ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងការវិភាគហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងគ្រប់គ្រងនាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ។
លោកធ្លាប់កាន់មុខតំណែងផ្នែកគ្រប់គ្រងដូចជាផ្នែកផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកសវនកម្មខាងក្រៅ និង ទីប្រឹក្សាហានិភ័យដែលជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា កាតា និងហ្វីលីពីន។
លោកបានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Cebu ប្រទេសហ្វីលីពីន និងទទួលបានអាជ្ញាប័ណ្ណគណនេយ្យករសាធារណៈដែលមានការទទួលស្គាល់នៅក្នុងប្រទេសហ្វីលីពីន។
លោក យ៉ង រ៉ា
ប្រធាននាយកដ្ឋានស្តារបំណុល និងត្រួតពិនិត្យផ្ទៃក្នុង
លោក យ៉ង រ៉ា បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០០៨ ជាមន្ដ្រីឥណទាន។ លោកបានកាន់តំណែងជាច្រើនដូចជាជំនួយការអ្នកគ្រប់គ្រងឥណទាន ប្រធានសាខាកៀនស្វាយ អនុប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានឥណទានស្តីទី សហប្រធាននាយកដ្ឋានឥណទាន និងប្រធាននាយកដ្ឋានប្រតិបត្តិការ ។ បច្ចុប្បន្ននេះ លោកមាន ភារកិច្ចក្នុងការគ្រប់គ្រងគុណភាពឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង។
លោក យ៉ង រ៉ា ទទួលបានបរិញ្ញាបត្រទីផ្សារ ពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាស្ត្រសេដ្ឋកិច្ច។
លោក សុខ កុសល
ប្រធាននាយកដ្ឋានឯកទេសធនាគារ
លោក សុខ កុសល បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០១១ ក្នុងតួនាទីជាមន្រ្តីឥណទាន។ លោកបានកាន់តំណែងជាច្រើនដូចជា ប្រធានការិយាល័យទំនាក់ទំនងចោមចៅ អនុប្រធាននាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចី និងលទ្ធផលតំបន់ ជាប្រធានគម្រោងឌីជីថល និងជាប្រធាននាយកដ្ឋាន ស៊ីវីអេ។ បច្ចុប្បន្នលោកមាន តួនាទីដឹកនាំនាយកដ្ឋានប្រតិបត្តិការផ្នែកធនាគារឯកទេស។
លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រងវិទ្យាសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
លោកស្រី ឡាយ ស៊ីនាថ
ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល
លោកស្រី ឡាយ ស៊ីនាថ ជាបុគ្គលិកដំបូងរបស់ ម៉ាក់ស៊ីម៉ា ដែលចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ាក្នុងឆ្នាំ ២០០១។ លោកស្រីទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រចាំថ្ងៃ និងបញ្ហាទាក់ទងនឹងផ្នែកធនធានមនុស្ស និងធ្វើកាទំនាក់ទំនង ជាមួយនិយតករ ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។
លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មឯកទេសគណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជា។
លោក ឃាន ដារិទ្ធ
ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាជាន់ខ្ពស់
លោក ឃាន ដារិទ្ធ បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០០៩។ លោកមានភារកិច្ច ក្នុងការគ្រប់គ្រង ប្រតិបត្តិការ ពត៌មានវិទ្យាទាំងមូល របស់ម៉ាក់ស៊ីម៉ា។
លោក បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និង បរិញ្ញាបត្ររងអេឡិច ត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។ ក្នុងឆ្នាំ ២០១៥ លោក ក៍បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានា ព័ត៍មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថាន សាន់រ៉ាយស៏។
កញ្ញា ជា ស្រីមុំ
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
កញ្ញា ជា ស្រីមុំ បានចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅក្នុងឆ្នាំ ២០២១ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ បច្ចុប្បន្ន កញ្ញា មានភារកិច្ចគ្រប់គ្រងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ កញ្ញាមានតួនាទីរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មការសវនកម្ម របស់ក្រុមប្រឹក្សាភិបាល។
មុនពេលចូលរួមជាមួយ ម៉ាក់ស៊ីម៉ា កញ្ញា មានពិសោធន៍បម្រើការងារដូចជា សវនករផ្ទៃក្នុងជាន់ខ្ពស់នៅ CamGSM Co., Ltd (Cellcard Telecom) អ្នកគ្រប់គ្រងផ្នែកសវនកម្មហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងផ្នែកធានាគុណភាពសវន-កម្មនិងជំនួញការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អ្នកគ្រប់គ្រងសវនកម្មនៅ ADVANS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា និង Systems and Methods Supervisor នៅ ធនាគារ កាណាឌីយ៉ា។
កញ្ញា បានទទួលបរិញ្ញាបត្រគណនេយ្យ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងបរិញ្ញាបត្រព័ត៌មានវិទ្យា នៅ សាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងរាជធានីភ្នំពេញ ហើយកញ្ញាថែមទាំងបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពណិជ្ជកម្ម ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
លោក ហៃ ម៉េងស្រ៊ាង
ប្រធាននាយកដ្ឋានប្រតិបត្តិការសាខា
លោក ហៃ ម៉េងស្រ៊ាង ចាប់ផ្ដើមធ្វើការនៅម៉ាក់ស៊ីម៉ាតាំងពីឧសភា ឆ្នាំ២០១៧ ជានាយកសាខានៅសាខាកងមាស។ លោកបានកាន់តំណែងជាច្រើនដូចជា អនុប្រធាននាយកដ្ឋានឥណទាន និងប្រធាននាយកដ្ឋានឥណទានស្តីទី។ បច្ចុប្បន្ន លោកមានភារៈកិច្ចគ្រប់គ្រង នាយកដា្ឋនប្រតិបត្តិការសាខា។
លោក ធ្លាប់មានបទពិសោធន៍បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មុខតំណែងជាមន្រ្តីឥណទានជាន់ខ្ពស់។
លោកទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ២០០៩។
កញ្ញា ម៉ែត សុវណ្ណនាថ
ប្រធាននាយកដ្ឋានប្រតិបត្តិតាម
កញ្ញា ម៉ែត សុវណ្ណនាថបាន ចាប់ផ្ដើមជាមួយម៉ាក់ស៊ីម៉ានៅខែកញ្ញា ឆ្នាំ២០២២ ជាប្រធាននាយកដ្ឋានប្រតិបត្តិតាម។ កញ្ញា ទទួលបន្ទុកត្រួតពិនិត្យ និងគ្រប់គ្រងប្រចាំថ្ងៃសំរាប់សកម្មភាពប្រតិបត្តិតាម ហើយរាយការណ៍ផ្ទាល់ទៅកាន់កុ្រមប្រឹក្សាភិបាល គណៈកម្មាការហានិភ័យ និងប្រតិបត្តិតាម ដើម្បីធានាឯករាជ្យភាពមុខងារហានិភ័យ និងអនុលោមភាព។
មុនពេលចូលរួមជាមួយម៉ាក់ស៊ីម៉ា កញ្ញាបានធ្វើការជាអ្នកប្រឹក្សាផ្នែកច្បាប់នៅ នាយកដ្ឋានធនាគារ និងហិរញ្ញវត្ថុក្នុងក្រុមហ៊ុនច្បាប់ល្បីឈ្មោះមួយ រយៈពេល ៥ឆ្នាំ។
កញ្ញា បានបញ្ចប់បរិញ្ញាបត្រច្បាប់ និងបរិញ្ញាបត្រអប់រំ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោកស្រី ស៊ឹម សោភណា
ប្រធាននាយកដ្ឋានលេខាធិការ និងគាំពារសង្គម
លោកស្រី ស៊ឹម សោភណា បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ជាប្រធាននាយកដ្ឋានលេខាធិការ និងគាំពារសង្គម។ លោកស្រី មានភារកិច្ចជាលេខាធិការរបស់ក្រុមប្រឹក្សាភិបាល និងដឹកនាំតួនាទីផ្សេងៗទៀត លើការងារគ្រប់គ្រងនិងគាំពារសង្គម។ លោកស្រី មានបទពិសោធន៍ការងារជា មន្រ្តីអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក អ្នកគ្រប់គ្រងការិយាល័យ ជំនួយការអគ្គនាយក ប្រធាននាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋានទូទាត់សំណង និងជាអ្នកឯកទេសផ្នែកធនធានមនុស្ស។
លោកស្រីទទួលបានបរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម។ លោកស្រី ក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
លោកអៀ សុខរី
ប្រធាននាយកដ្ឋានឥណទាន
លោក អៀ សុខរី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែឧសភា ឆ្នាំ២០២៣។ លោកមានបទពិសោធន៍ការងារក្នុង តួនាទីជាច្រើនដូចជា មន្ត្រីឥណទាន អនុប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានឥណទាន នៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៦។ បន្ទាប់ពីនោះ លោកបានបម្រើការងារជានាយករងប្រតិបត្តិការនៅស្ថាប័នជីអិល ហ្វាយនែន និងជានាយករងនាយកដ្ឋានឥណទានខ្នាតតូចនៅធនាគារវឌ្ឍនៈ។ បច្ចុប្បន្ន លោក សុខរី មានតួនាទីដឹកនាំគ្រប់គ្រងការងារនៃនាយកដ្ឋានឥណទាន។
លោក សុខរី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិពាណិជ្ជសាស្ត្រ។